រដ្ឋមន្រ្តីក្រសួងសុខាភិបាល​ ចុះពិនិត្យព្យាបាលជំងឺជូនកម្មករ-កម្មការីនីជិត៤ពាន់នាក់ នៅរោងចក្រដេស្បែកជើង ប៉ុនទូសហ្វតវើល ខេត្តតាកែវ

FN​ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបា​ល លោក​ ម៉ម ប៊ុនហេង នៅព្រឹកថ្ងៃ​ទី០​៣ ខែ​តុលា ឆ្នាំ​២០១៧នេះ បានចុះដឹកនាំក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលខេត្តតាកែវ មកព្យាបាលជូនដល់បងប្អូនកម្មករ កម្មការីនី ប្រមាណ៣​,៥​០០នាក់ នៅរោងចក្រស្បែកជើង «ប៉ុនទូសហ្វតវើល» ដែលស្ថិតនៅក្នុងឃុំកំភេម ស្រុកត្រាំកក់​។ ​ថ្លែងនៅចំពោះមុខបងប្អូនកម្មករ-កម្មការីនីទាំងអស់ លោក​រដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានបញ្ជាក់ថា ការចុះមកពិនិត្យព្យាបាលជូនបងប្អូនកម្មករទាំងអស់នៅថ្ងៃនេះ គឺជាការឆ្លើយតបទៅនិង​ការជម្រុញរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្ដេចបានឲ្យក្រុមគ្រូពេទ្យទាំងអស់ ត្រូវតែបង្កើនយកចិត្តទុកដាក់ ជួយព្យាបាលជំងឺដល់បងប្អូនកម្មករ ដោយយកក្រុមគ្រូពេទ្យ មកពិនិត្យព្យាបាល​ដល់រោងចក្រផ្ទាល់តែម្ដង ហើយការព្យាបាលនេះ គឺមិនគិតកម្រៃនោះទេ ម្យ៉ាងទៀតវាជាការជួយដល់កម្មករ មិនបាច់ចំណាយពេលវេលាទៅព្យាបាលនៅមន្ទីរពេទ្យ ដែលនៅឆ្ងាយពីផ្ទះ។ នៅក្នុងឱកាសនោះលោករដ្ឋមន្រ្តី ក៏បានលើកឡើង ប្រាប់កម្មករពីការយកចិត្តទុកដាក់ ចំពោះបងប្អូនកម្មករពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដែលថ្មីៗនេះ សម្ដេចបានប្រកាស់ស្ដីពីការផ្ដល់សារៈប្រយោជន៍ជាច្រើន ដល់បងប្អូនកម្មករ ដូចជាការតម្លើងប្រាក់ខែ បញ្ចុះតម្លៃទឹក ភ្លើង ជិះរថយន្តក្រុងដោយមិនប្រាក់ ការគាំពាសុខភាព និងការទទួលបានប្រាក់សោធននិវត្តន៍ ដូចមន្រ្តីរាជការនៅពេលឆាប់ខាងមុខនេះ ជាពិសេសកម្មការិនីនេះ ដែលឆ្លងទន្លេ​បានឈប់សម្រាកចំនួន៣ខែ … Continue reading រដ្ឋមន្រ្តីក្រសួងសុខាភិបាល​ ចុះពិនិត្យព្យាបាលជំងឺជូនកម្មករ-កម្មការីនីជិត៤ពាន់នាក់ នៅរោងចក្រដេស្បែកជើង ប៉ុនទូសហ្វតវើល ខេត្តតាកែវ